មនុស្ស ឬ មនឹស្ស ? - Economic Buddhism

Website

មនុស្ស ឬ មនឹស្ស ?

ចែករំលែកចំណេះដឹង

 


មានពាក្យពីរម៉ាត់ដែល​ខ្មែរ​យើងតែងបញ្ចេញសម្លេងផ្សេងគ្នា និងឲ្យនិយមន័យផ្សេងគ្នា ។ អ្នកណាដែលបញ្ចេញសម្លេងថា “មនុស្ស” គេតែងថា អ្នកនោះជាអ្នកបានទទួលការ​សិក្សា​ ។ បើអ្នកណាបញ្ចេញសម្លេងថា “មនឹស្ស” គេថាអ្នកនោះសម្រែ ឬគ្មានការសិក្សា ។ ចុះតើ​

ពាក្យណាត្រូវជាង ?

មនុស្ស ក្នុងភាសាបាលី មកពីពាក្យពីរម៉ាត់ គឺ មនៈ = ចិត្ត និង ឧស្ស = ខ្ពស់ រួមគ្នាទៅជា​មនុស្ស ដែលប្រែតាមព្យញ្ជនៈថា អ្នកមានចិត្តខ្ពស់ ។ បានជាលោកប្រើពាក្យ មនុស្ស ហៅ​ពួកយើងជាបុគ្គលម្នាក់ៗនេះ ព្រោះលោកចង់ឲ្យយើងយកពាក្យនេះជាមាត្រដ្ឋាន សំរាប់​ដើរទៅឲ្យដល់ ឬសំរាប់អភិវឌ្ឍខ្លួនឲ្យផុតពីភាពជា បុគ្គល ដែលលោកប្រែថា​ “អ្នក​ស្ពាយនូវថង់ស្អុយ ” បានដល់ស្ពាយក្រពះ​ គឺគិតតែពីរឿងស៊ីជុះតែម្យ៉ាង ។ មនុស្ស ជាអ្នកមានចិត្តខ្ពស់ គឺខ្ពស់ជាងពីរឿងស៊ីជុះ ខ្ពស់ជាងរោគ ១៦ យ៉ាងខាងផ្លូវចិត្ត ដែល​តែងតែមកបៀតបៀន ។ គឺបើអ្នកណាទៅជាមនុស្សហើយ អ្នកនោះមិនមានរោគ ឧបកិលេសទាំង ១៦ យ៉ាងនេះទេ ។

មនឹស្ស ពាក្យនេះមិនដឹងថាមាន ក្នុងភាសាបាលី ឬពុទ្ធវចនៈទេ តែពាក្យនេះ អាចញែក​ចេញប្រែ ហើយមានន័យបានត្រូវល្អណាស់ ។​ មនឹស្ស មកពីពាក្យ មនៈ ប្រែថា ចិត្ត និង ឥស្ស ប្រែថា ច្រណែនឫស្យា ឈ្នានីស ភ្ជាប់គ្នាទៅ បានជាពាក្យថា មនឹស្ស ដែលអាច​ប្រែជាអត្ថន័យថា អ្នកមានចិត្តឫស្យា ច្រណែន ។

តាមន័យទាំងពីរខាងលើ សូមអ្នកអានវិនិច្ឆ័យដោយផ្ទាល់ចុះ ថាពាក្យណាត្រូវជាង​ពាក្យ​ណា ។


Home