៙ គ្រឿងផ្សំ ៖
១- តាសក់៥ផ្លែធំៗ
២- សាច់ជ្រូកចិញ្ច្រាំ ១ខាំ
៣- ឫជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្រេចបុកម៉ត់ ១ស្លាបព្រាបាយកន្លះ
៤- ការ៉ុត កន្លះខាំ (ហាន់ស្តើងល្មម)
៥- ផ្សិតចិន ឬផ្សិតខ្មៅ (Shiitake) កន្លះខាំ
៦- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
៧- ទឹក ៣ចានចង្កឹះ
៙ របៀបធ្វើ ៖
១- តាសក់ចិតសម្បកអោយអស់ និងលាងទឹកអោយស្អាតទុកអោយស្ងួតទឹក រួចសឹមយកមកកាត់ជាបី ឬបួនកង់ (តាមធំតូច) សឹមឆ្កៀលយកគ្រាប់ចេញអោយអស់។
២- យកសាច់មកញាត់ក្នុងតាសក់អោយពេញ នឹងណែនល្អ។
៣- យកឆ្នាំងដាក់ទឹក ដាក់ឫជីរវ៉ាន់ស៊ុយ ខ្ទឹមស ម្រេចបុកម៉ត់ ដាំអោយពុះ សឹមដាក់តាសក់ចូលទុកអោយពុះ រួចដាក់ការ៉ុត ផ្សិត និងទឹកស៊ីអ៊ីវចូលទុកអោយពុះម្តងទៀតជាការស្រេច។
ពេលទទួលទាន អាចដាក់ស្លឹកវ៉ាន់ស៊ុយពីលើកាន់តែឆ្ងុយ។ អាចដាក់គ្រឿងផ្សំរសជាតិតាមចំណូលចិត្ត៕