សម្ល​គ្រឿង​ការី​ជាមួយ​បង្គា (បង្គា ១ខាំកន្លះ, គ្រឿងការី ២ស្លាបព្រាបាយ, ម្នាស់ ៣ខាំ) - Economic Buddhism

Website

សម្ល​គ្រឿង​ការី​ជាមួយ​បង្គា (បង្គា ១ខាំកន្លះ, គ្រឿងការី ២ស្លាបព្រាបាយ, ម្នាស់ ៣ខាំ)

ចែករំលែកចំណេះដឹង

៙ គ្រឿងផ្សំ ៖
១- បង្គា (បក​ស្អាត) ១ខាំកន្លះ
២- គ្រឿងការី ២ស្លាបព្រាបាយ
៣- ម្នាស់ ៣ខាំ (ហាន់​ជា​ដំ​តូច​ល្មម)
៤- ទឹក​អម្ពិលទុំ ៤ស្លាបព្រាបាយ
៥- អំបិល ១ស្លាបព្រាកាហ្វេ
៦- ទឹក ៣ចានចង្កឹះ

៙ របៀប​ធ្វើ ៖

១- យក​ឆ្នាំង​ដាក់​ទឹក​ដាំ​អោយ​ក្តៅ សឹម​ដាក់​គ្រឿងការី​ចូល​កូ​អោយ​សព្វ និង​រលាយ​សាច់​មួយ រួច​ដាក់​បង្គា​ចូល​កូ​អោយ​សព្វ​ល្អ។

២- ដាក់​ម្នាស់​ចូល​កូ​អោយ​សព្វ ទុក​អោយ​ពុះ សឹម​ដាក់​ទឹក​អម្ពិលទុំ និង​អំបិល​កូ​អោយ​សព្វ ទុក​ប្រហែល ១នាទី​ជាការស្រេច៕

+++ អាច​ដាក់​គ្រឿងផ្សំ​រសជាតិ​តាម​ចំណូលចិត្ត។បកប្រែ​ដោយ : អ្នកស្រី សុគន្ធារី

 


Home