ខត្រីកាម៉ុង (ត្រីកាម៉ុង ៣) - Economic Buddhism

Website

ខត្រីកាម៉ុង (ត្រីកាម៉ុង ៣)

ចែករំលែកចំណេះដឹង

៙ គ្រឿងផ្សំ ៖
១- ត្រីកាម៉ុង ៣ (ធ្វើ​អោយ​ស្អាត កាត់​ក្បាល​ចោល)
២- ឫ​វ៉ាន់ស៊ុយ ខ្ទឹមស ម្រេច បុក​ចូល​គ្នា ១ស្លាបព្រាបាយកន្លះ
៣- ស្ករ ១ស្លាបព្រាបាយ
៤- ទឹកត្រី ១ស្លាបព្រាបាយ
៥- អំបិល ១ស្លាបព្រាកាហ្វេ
៦- ទឹក​អម្ពិលទុំ ៤ស្លាបព្រាបាយ
៧- ទឹកស៊ីអ៊ីវ​ខាប់ ២ស្លាបព្រាបាយ
៨- ខ្ញី​ហាន់​ស្តើងៗ ១ស្លាបព្រាបាយ
៩- ម្ទេស ៧ទៅ១០គ្រាប់
១០- ទឹក ៣ចានចង្កឹះ

៙ របៀប​ធ្វើ

១- ដាក់​ទឹក​ក្នុង​ឆ្នាំ ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូល​ជាមួយគ្នា រួច​កូ​អោយ​សព្វ​ដាំ​អោយ​ពុះ។

២- ដាក់​ត្រី​ចូល​រំងាស់​ប្រហែល ២ទៅ៣ម៉ោង (បើ​រីង​ទឹក​បន្ថែម​ទឹក) អោយ​រីង​ទឹក​នៅ​តិចៗ ជាការស្រេច៕អ្នកស្រី សុគន្ធារី

 


Home