ស៊ុប​ជើង​មាន់ (ជើង​មាន់ កន្លះ​គីឡូក្រាម) - Economic Buddhism

Website

ស៊ុប​ជើង​មាន់ (ជើង​មាន់ កន្លះ​គីឡូក្រាម)

ចែករំលែកចំណេះដឹង

 ៙ គ្រឿងផ្សំ ៖
១- ជើង​មាន់ កន្លះ​គីឡូក្រាម
២- ឆ្អឹង​មាន់​(​យក​តែ​ផ្នែក​ឆ្អឹង​) ២ ក្បាល
៣- ខ្ញី​ចាស ៣ ចំណិត
៤- អំបិល​ម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
៥- ឫ​ជីរវ៉ាន់ស៊ុយ ៤-៥ ដើម
៦- ទឹក​ស៊ុប ៧ វែក​ធំ
៧- ប៊ីចេង ឬ​ម្សៅស៊ុប​រ៉តឌី បន្តិចបន្តួច

៙ របៀប​ធ្វើ ៖

១- ដំបូង យក​ឆ្អឹង​មាន់ មក​កាប់​ជា​ដុំៗ ដាក់​ក្នុង​ឆ្នាំង រួច​ដាក់​ទឹក​ចូល ប្រមាណ ៨-១០​វែក ស្ងោរ​ឱ្យ​ពុះ ដោយ​ប្រើ​ភ្លើង​ខ្លាំង​មួយសន្ទុះ សឹម​បន្ថយ​ភ្លើង រម្ងាស់​រហូត​ទឹក​ឡើង​ថ្លា​សឹម បិទ​ភ្លើង​។

២- បន្ទាប់មក យក​ជើងមាន់ មក​លាង​ទឹក​ឱ្យ​ស្អាត កាប់​ជា កំណាត់ៗ ដាក់​ក្នុង​ឆ្នាំង ដួស​ទឹក​ស៊ុប​ដាក់ ៧​វែង​ធំ រួច​ដាក់​ខ្ញី​, ឬ​ស​ជីរវ៉ាន់ស៊ុយ ចូល ​រម្ងាស់​ឱ្យ​ពុះ ដោយ​ឧស្សាហ៍​ដួស ពពុះ​ចេញ​ផង រួច​បន្ថយ​ភ្លើង ដាក់​អំបិល និង​ប៊ីចេង ឬ​ម្សៅ​ស៊ុប​រ៉​ត​ឌី ចូល រួច​ភ្លក្ស​រសជាតិ ជាការស្រេច​៕


Home