សម្ល​ខ្ទិះ​ទំពាំង (ទំពាំង ២ខាំ, សាច់ទ្រូងមាន់ ២ខាំ) - Economic Buddhism

Website

សម្ល​ខ្ទិះ​ទំពាំង (ទំពាំង ២ខាំ, សាច់ទ្រូងមាន់ ២ខាំ)

ចែករំលែកចំណេះដឹង

៙ គ្រឿងផ្សំ ៖
១- ទំពាំង ២ខាំ (ហាន់​ស្តើងៗ​ស្ងោ​អោយ​ឆ្អិន)
២- សាច់​ទ្រូង​មាន់ ២ខាំ (ហាន់​ស្តើង​ល្មម)
៣- គ្រឿងការី ២ស្លាបព្រាបាយ
៤- ខ្ទិះដូង (ក្បាលខ្ទិះ) ១ចានចង្កិះ
៥- ខ្ទិះដូង ២ចានចង្កិះ
៦- ស្លឹក​ក្រូចសើច 2សន្លឹក
៧- ទឹកត្រី ២ស្លាបព្រាបាយ
៨- ស្ករត្នោត ១ស្លាបព្រាបាយកន្លះ
៩- អំបិល បន្តិច
១០- ស្លឹក​ជីរនាងវង
១១- ម្ទេស ហាន់​បញ្ឆិតៗ

៙ របៀប​ធ្វើ ៖

១- យក​ឆ្នាំង​ដាក់​ខ្ទិះ​ដើម​ចូល ដាំ​លើ​ភ្លើង​រួច​ដាក់​គ្រឿង​ការី​ចូល​កូ​អោយ​សព្វ ដាំ​អោយ​ពុះ សឹម​សាច់​ចូល កូអោយសព្វទុកប្រហែល១នាទី។

២- ដាក់​ខ្ទិះ​ដូង និង​ទំពាំង​ចូល​កូ​អោយ​សព្វ សឹម​ដាក់​ទឹកត្រី អំបិល និង​ស្ករ រួច​កូ​អោយ​សព្វ​ម្តង​ទៀត រួចទុកអោយពុះប្រហែល៣ ទៅ ៥នាទី។

៣- ដាក់​ស្លឹក​ក្រូចសើច ស្លឹក​ជីរនាងវង និងម្ទេសចូលកូអោយសព្វទុកប្រហែល១នាទីជាការស្រេច៕

__________
អ្នកស្រី សុគន្ធារី

 


Home