៙ គ្រឿងផ្សំ ៖
១- ល្ពៅទុំ ៣ខាំ (ចិតសម្បកអោយស្អាត) កាត់ជាដុំតូចល្មម
២- សាច់ជ្រូក ១ខាំកន្លះ (សាច់សុទ្ធ) ហាន់ស្តើងៗ
៣- គ្រឿងការី ២ស្លាបព្រាបាយ
៤- ខ្ទិះដូង (ក្បាលខ្ទិះ) ១ចានចង្កិះ
៥- ខ្ទិះដូង ២ចានចង្កិះ
៦- ស្លឹកក្រូចសើច ៥សន្លឹក
៧- ទឹកត្រី ២ស្លាបព្រាបាយ
៨- ស្ករត្នោត ១ស្លាបព្រាបាយ
៩- ស្លឹកជីរនាងវង
១០- ម្ទេស ហាន់បញ្ឆិត
៙ របៀបធ្វើ ៖
១- យកឆ្នាំងដាក់ខ្ទិះដើមចូល ដាំលើភ្លើងរួចដាក់គ្រឿងការីចូលកូអោយសព្វ ដាំអោយពុះ សឹមសាច់ជ្រូកចូល កូអោយសព្វទុកប្រហែល១នាទី។
២- ដាក់ខ្ទិះដូង និងល្ពៅចូលកូអោយសព្វ សឹមដាក់ទឹកត្រី និងស្ករ រួចកូអោយសព្វម្តងទៀត រួចទុកអោយពុះ នឹងផុយល្ពៅ។
៣- ដាក់ស្លឹកក្រូចសើច ស្លឹកជីរនាងវង និងម្ទេសចូលកូអោយសព្វទុកប្រហែល១នាទីជាការស្រេច៕