៙ គ្រឿងផ្សំ ៖
១- ត្រីកាម៉ុង ៣ធំ (ធ្វើស្អាត)
២- គ្រឿងការី ១ស្លាបព្រាបាយកន្លះ
៣- ខ្ទិះដូង (ក្បាលខ្ទិះ) ៣ខាំកន្លះ
៤- ស្លឹកក្រូចសើច (ហាន់ជាសសៃតូចៗ)
៥- ទឹកត្រី ១ស្លាបព្រាបាយ
៦- ស្ករត្នោត កន្លះស្លាបព្រាបាយ
៙ របៀបធ្វើ ៖
១- យកខ្ទះដាក់ខ្ទិះដូងចូល ដាំលើភ្លើងរួចដាក់គ្រឿងការីចូលកូអោយសព្វ ដាំអោយពុះ សឹមដាក់ទឹកត្រី ស្ករ កូអោយសព្វ។
២- ដាក់ត្រីចូល (កុំកូ)រំងាស់អោយឆ្អឹន សឹមប្រែទៅម្ខាង រំងាស់រហូតក្រហម និងឡើងខ្ទិះល្អជាការស្រេច៕
+++ ពេលទទួលទាន រោយស្លឹកក្រូចពីលើ។ ___________អ្នកស្រី សុគន្ធារី